(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា បានផ្ញើសារលិខិតអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសត្រូវបានអង្គព្រឹទ្ធសភា បោះឆ្នោតគាំទ្រជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥នេះ។ លោកជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោ ប្រទេសកម្ពុជានឹងបន្តទទួលបានសុខ សន្តិភាព វឌ្ឍនភាព និងវិបុលភាព។

លោក មីន អោងឡាំង បានបញ្ជាក់ថា​ក្នុងរយៈពេលប្រាំមួយទសវត្សរ៍នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរបស់យើង មីយ៉ាន់ម៉ា និងកម្ពុជា តែងតែរក្សាបាននូវមិត្តភាពដ៏ជិតស្និទ្ធ ការយោគយល់ និងជឿទុកចិត្តគ្នាទៅវិញទៅ មក ដោយផ្អែកលើភាពស្រដៀងគ្នានៃវប្បធម៌ សាសនា និងប្រពៃណី។ លោកទន្ទឹងរង់ចាំពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់យើង ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជនរបស់ប្រទេសទាំងពីរ៕

ខាងក្រោមនេះជាសារលិខិតរបស់ លោក មីន អោងឡាំង៖