(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ បានចាត់តាំងកម្លាំងអន្តរាគមន៍វរសេនាតូចថ្មើរជើងលេខ៥១៤ ចំនួន១០០នាក់ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ណក់ នា ជំនួយការសេនាធិការ វរសេនាតូចថ្មើរជើងលេខ៥១៤ សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ចុះជួយរុះរើជួសជុលផ្ទះ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៦៥ខ្នង ប្រើប្រាស់ស័ង្កសីចំនួន១០៤៣សន្លឹក ស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២វេលាម៉ោង១៦៖៤០នាទី មានភ្លៀងធ្លាក់ និងលាយឡំដោយខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតផ្ទះ និងសម្ភារមួយចំនួន។

ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ជួយសម្រួលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា កងកម្លាំងចម្រុះរួមជាមួយអាជ្ញាធរមូលដ្ឋាន បានរួមគ្នាខិតខំជួយជួសជុល ជូនប្រជាពលរដ្ឋបានស្នាក់នៅឡើងវិញ។

ក្នុងឱកាសនោះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ដែលតែងតែយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែង និងគ្រប់វេលា៕