ក្រសួងអប់រំ៖ មណ្ឌលគិរីជាខេត្តដែលមានអត្រាសិស្ស ជាប់បាក់ឌុបច្រើនជាងគេ ៨០.៤៦% ខណៈខេត្តកោះកុង ស្ថិតនៅលំដាប់ចុងក្រោយ គេជាប់ត្រឹមតែ៣៩%
10-09-2016 22:45
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅយប់ថ្ងៃទី១០ ខែកញ្ញានេះ បានចេញស្ថិតិ និងភាគរយនៃខេត្តបេក្ខជន ទូទាំងប្រទេសប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ២២ សីហា ២០១៦។
ក្រសួងអប់រំរកឃើញថា មណ្ឌលគិរីជាខេត្តដែលមានអត្រាជាប់ច្រើនជាងគេគឺ ៨០,៤៦% បន្ទាប់មកគឺ ឧត្ដរមានជ័យ ៧៨,៤១% និងស្ទឹងត្រែង ៧៦,៩៩% រីឯខេត្តកោះកុងស្ថិតនៅលំដាប់ចុងក្រោយគេគឺមានអត្រាសិស្សជាប់ត្រឹមតែ ៣៩%៕