(ភ្នំពេញ)៖ លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៥-២០១៦នេះ សិស្សសាលា ប៊ែលធី អន្តរជាតិ ជាប់ចំនួន ៩៦៤នាក់ ស្មើនឹង៨៣.៥៣ភាគរយក្នុងនោះមាននិទ្ទេសA ចំនួន ២០នាក់ និទ្ទេស B ៨៦នាក់ និទ្ទេស C ចំនួន ១៥១នាក់ និទ្ទេស D ចំនួន ១៩១នាក់ និង និទ្ទេស E ចំនួន ៥១៦នាក់។

ជាមួយនឹងលទ្ធផលនេះ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ អ្នកគ្រូទាំងអស់ នៃសាលាប៊ែលធី អន្តរជាតិ សូមចូលរួមអបអរសាទរចំពោះសិស្សានុសិស្សដែលប្រឡងជាប់ទាំងអស់។

សូមជម្រាបថា បេក្ខជនប្រឡងជាប់ ទូទាំងប្រទេសក្នុងសម័យប្រឡងឆ្នាំ២០១៦នេះ មានចំនួន ៥៥ ៧៥៣នាក់ ត្រូវជា ៦២.១៨% នៃបេក្ខជន វត្តមានចំនួន ៨៩ ៦៦១នាក។

បេក្ខជនប្រឡងជាប់ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៨ ៤១៥នាក់ ត្រូវជា ៥៧.២៨% នៃបេក្ខជនចំនួន ៦៧ ០៧១នាក់ និងបេក្ខជន ប្រឡងជាប់ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៧ ៣៣៨នាក់ ត្រូវជា ៧៦.៧៥% នៃបេក្ខជនចំនួន ២២ ៥៩០នាក់៕