(កណ្តាល)៖ ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី, លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នាំយកអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លាឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងដឹកនាំសម្របសម្រួល ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចំនួន ៦៥៥នាក់ ស្រី ចំនួន ៣៩៦នាក់ ព្រមទាំងនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពីឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជូនចំពោះ បងប្អូនប្រជាពលរដ្ឋ និងក្រុមការងារផងដែរ។

ការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នេះគឺមានការសហការជាមួយ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកោះធំ អាជ្ញាធរខេត្ត កងកម្លាំងទាំង៣ ដឹកនាំដោយ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល, មន្ទីរសុខាភិបាលខេត្តកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល សកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ មន្ទីរជុំវិញខេត្ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា និងអាជ្ញាធរឃុំ-ស្រុក-ខេត្ត ដែលពាក់ព័ន្ធ ចូលរួមដោយ ប្រធានក្រុមប្រឹក្សាខេត្ត លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ខេត្តកណ្តាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ អនុប្រធានប្រតិបត្តិ ទទួលបន្ទុកជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល លោកវេជ្ជបណ្ឌិត កប វណ្ណៈ លោកវេជ្ជបណ្ឌិត ស៊ុន គង់ លោក ឆោម សំបូរ លោក ភឿន កុសល លោកបណ្ឌិត ជា ដែន លោកបណ្ឌិត អ៊ី លីម៉ា លោកស្រីវេជ្ជបណ្ឌិត មួង សុជាតិ លោកវេជ្ជបណ្ឌិត អ៊ុង រតនា លោកវេជ្ជបណ្ឌិត ផេង លីន ជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ខេត្តរតនគិរី និងក្រុមការងារ ដែលបានចុះអប់រំសុខភាព បណ្តុះបណ្តាលវគ្គសង្រ្គោះបឋម សង្រ្គោះបឋម ព្រមទាំងពិនិត្យព្យាបាលជំងឺ និងចែកឱសថ ទឹកសុទ្ធ នំប៉័ង ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ២ស្រុក ១ក្រុង គឺ ស្រុកស្អាង ស្រុកកោះធំ ក្រុងសំពៅលូន ផ្តល់សេវាដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម បានចំនួន ៩៩៣៦នាក់ ស្រ្តីមានចំនួន ៥០៤១ នាក់ នៅវិទ្យាល័យ ហ៊ុន សែន កោះធំ ឃុំ ព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

បន្តនាឱកាសនោះ ក្នុងនាមជានីតិបុគ្គល នៃក្រុមគ្រួសារស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចូលរួមចំណែកក្នុងចលនារួមរបស់សង្គមជាតិ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ស.ស.យ.ក. បន្ថែមទៀត និងតាមរយៈការលះបង់នេះ បានសរបញ្ជាក់ពី ស្មារតី ២ ធ្នូ ដោយ សមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មកពីប្រភព មានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគម្រូដល់សង្គមជាតិ។

គួរបញ្ជាក់ផងដែរ ការចូលរួមសកម្មភាពបម្រើសង្គម រៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខមាលភាពប្រជាជន ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាព របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អណត្តិទី៧ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ។

លោក លេង ផាលី បានឲ្យដឹងថា «ក្នុងរយៈពេល ១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២៥ មេសា ឆ្នាំ២០២៤) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិកសមាជិកាចំនួន ១២,០៦៩នាក់ (មួយម៉ឺន ពីរពាន់ ហុកសិប ប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៤៩៥នាក់ (ប្រាំមួយពាន់បួនរយកៅសិបប្រាំនាក់) ដែលមាន ២៨ សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី- ខេត្ត សាខា និង សកលវិទ្យាល័យ ចំនួន ៣សាខា)»

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវា ដោយឥតគិតថ្លៃបានចំនួន ១៩៨៤លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១៣,១៩២,០៩៩នាក់ (ដប់បីលាន ដប់ប្រាំបួនម៉ឺន ពីរពាន់ កៅសិបប្រាំបួន នាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៧៥១,៥៦១នាក់ (ប្រាំមួយលាន ចិតសិបប្រាំម៉ឺន មួយពាន់ ប្រាំរយ ហុកសិបមួយនាក់)គិតត្រឹម ថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៤ ច្រើនជាង ៣ ភាគ ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,៣៣៦,៣០៧ នាក់ (ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរ នាក់) ធៀបនឹងឆ្នាំ២០២៤ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៥៩,៦០៤,៩៥០ដុល្លារ (ប្រាំមួយរយហាសិបប្រាំបួនលាន ហុកសិបម៉ឺន បួនពាន់ ប្រាំបួនរយ ហាសិប ដុល្លារសហរដ្ឋអាមេរិក)។

សូមជម្រាបថា រហូតមកដល់ពេលនេះ ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាននិងកំពុងបន្តចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៨៩២,៣៧៤ដូស(ដប់មួយលានប៉ែតសិបប្រាំបួនម៉ឺនពីរពាន់បីរយចិតសិបបួនដូស) ក្នុង ២៥ រាជធានី-ខេត្ត។ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយ សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់៕

ជាចុងក្រោយ លោក លេង ផាលី បានបញ្ជាក់ជាថ្មីថា «យើងនាំគ្នារួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដើម្បីរួបរួមគ្នាធ្វើអំពើល្អ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងបុព្វហេតុជាតិនិងមាតុភូមិរបស់យើង ជាពិសេសការចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជនគឺនាំអោយមានកំណើនសេដ្ឋកិច្ច និងកាតកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ សន្តិភាព និង គោលនយោបាយវ៉ាក់សាំង បានផ្តល់ឱកាសឱ្យមានការជួបជុំ និងបើកសេដ្ឋកិច្ចជាតិឡើងវិញ! យើងទាំងអស់គ្នាសូមគោរពថ្លែងអំណរគុណដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ តែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលា។ ព្រែកជីកហ្វូណនតេជោនាំអោយមានកំណើនសេដ្ឋកិច្ច ខ្លួនយើង គ្រួសារយើងនិង ជាតិមាតុភូមិយើងដ៏រ៉ុងរឿងយូអង្វែងទាំងអស់គ្នា»

http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-04-56.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-04-57.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-04-58.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-04-59.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-05-60.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-05-61.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-05-62.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-05-63.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-05-64.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-05-65.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-05-66.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-06-67.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-06-68.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-06-69.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-06-70.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-06-71.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-06-72.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-06-73.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-07-74.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-07-75.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-07-76.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-07-77.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-07-78.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-07-79.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-07-80.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-08-81.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-08-82.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-08-83.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-08-84.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-08-85.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-08-86.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-08-87.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-08-88.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-08-89.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-09-90.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-09-91.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-09-92.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-09-93.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-09-94.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-09-95.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-09-96.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-09-97.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-09-98.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-10-99.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-10-100.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-10-101.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-10-102.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-10-103.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-10-104.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-10-105.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-10-106.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-11-107.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-11-108.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-11-109.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-11-110.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-11-111.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-11-112.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-11-113.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-11-114.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-11-115.jpg http://image.freshnewsasia.com/2021/id-021/fn-2024-04-30-16-53-12-116.jpg