(ភ្នំពេញ)៖ សាកលវិទ្យាល័យកម្ពុជាអន្តរជាតិ (CamIU) នឹងផ្តល់អាហារូបករណ៍ជាច្រើនកន្លែង សម្រាប់ប្អូនៗដែលទើបប្រឡង ជាប់បាក់ឌុបឆ្នាំនេះ និងឆ្នាំមុនៗ តាមរយៈការប្រឡងវិញ្ញាសាភាសាអង់គ្លេស និងចំណេះដឹងទូរទៅ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ។

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងអាហារូបករណ៍នេះ សូមទាក់ទងតាមទូរស័ព្ទលេខ012 900 282 / 015 330 017។

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា បេក្ខជនប្រឡងជាប់ ក្នុងសម័យប្រឡងឆ្នាំ២០១៦នេះ មានចំនួន ៥៥ ៧៥៣នាក់ ត្រូវជា ៦២.១៨% នៃបេក្ខជន វត្តមានចំនួន ៨៩ ៦៦១នាក់ ។ នេះបើតាមការប្រកាសនៅលើទំព័រ Facebook ក្រសួងអប់រំនៅ ប៉ុន្មាននាទីមុននេះ។

បេក្ខជនប្រឡងជាប់ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៨ ៤១៥នាក់ ត្រូវជា ៥៧.២៨% នៃបេក្ខជនចំនួន ៦៧ ០៧១នាក់ និងបេក្ខជន ប្រឡងជាប់ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៧ ៣៣៨នាក់ ត្រូវជា ៧៦.៧៥% នៃបេក្ខជនចំនួន ២២ ៥៩០នាក់៕