(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងចម្រុះ​នៃអធិការដ្ឋាននគរបាលខណ្ឌ ចុះរដ្ឋបាលក្នុងមូលដ្ឋានខណ្ឌ ដើម្បីពង្រឹងការពារ សន្ដិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ។

ក្រោយពីបំពេញការងារចប់សព្វគ្រប់ លោកអភិបាលខណ្ឌ ក៏បានបង្ហាញស្នាដៃរបស់ខ្លួន ធ្វើអាហារដល់កងកម្លាំង​ប្រដាប់​អាវុធផងដែរ ហើយនេះសបញ្ជាក់ឲ្យឃើញថា ការយកចិត្តទុកដល់មន្ដ្រីរបស់ខ្លួន​​ ក្នុងការបំពេញការងារ៕