(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ​២០១៦ មាន​ករណីគ្រោះថ្នាក់​ចរា​ចរណ៍ ​នៅ​ទូទាំង​ប្រទេស​​កើតឡើងចំនួន១៤លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់៦នាក់ រង​​​​របួស​ធ្ងន់៨នាក់ និងរងរបួសស្រាល ៧នាក់ នេះបើតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។

នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់ ​ចរាចរណ៍ទាំង១៤លើក​នេះ បណ្តាលឲ្យ​ខូច​ខាត​យាន​យន្តសរុបចំនួន២៥គ្រឿង រួមមានម៉ូតូ​ចំនួន១៤គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង និងរថយន្តធុនតូចចំនួន៦គ្រឿង កង១គ្រឿង ហើយ​មូល​ហេតុដែល​បណ្តាលឲ្យ ​កើតមាន​ករណី​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​រួមមានល្មើសល្បឿន១០លើក, បត់គ្រោះថ្នាក់២លើក,ប្រជែង២លើក ក្នុង​នោះ​អ្នក​​​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍១៩នាក់ (យប់៨នាក់)។

នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ​២០១៦​ ​​លទ្ធផលត្រួតពិនិត្យអនុវត្ត​ច្បាប់​ចរា​ចរណ៍​​ផ្លូវគោកឃើញ​​ថា យាន​​យន្តដែលល្មើស​សរុប​ទូទាំង ប្រទេស​មានចំនួន​២,៨៦៥​គ្រឿង ក្នុង​នោះបានធ្វើ​ការអប់រំ​ចំនួន១,០៥៩គ្រឿង ​និងពិន័យ​សរុបចំនួន១,៨០៦គ្រឿង៕