(ភ្នំពេញ)៖​ របាយកាណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ នគរបាលជាតិបានបង្រ្កាបបទល្មើសជួញដូរ​ រក្សាទុក​ និងប្រើប្រាស់គ្រឿងញៀនចំនួន១២ករណី ឃាត់ខ្លួន២០នាក់​ មុខសញ្ញាជួយដូរចំនួន ១៦នាក់​ មុកសញ្ញាប្រើប្រាស់៤នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice)​ ចំនួន១០.២៤ក្រាម និង៥កញ្ចប់ធំ និង២០កញ្ចប់តូចមេតំ​ហ្វេ​តា​មីន​ (wy) ៤.៦០​ក្រាម​។​

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណី ឃាត់ខ្លួន៦នាក់, គរបាលកណ្ដាល បង្ក្រាប៤ករណីឃាត់ខ្លួន៥នាក់​,  ក្រចេះ បង្ក្រាប២ករណី​ ឃាត់ខ្លួន៣នាក់​, កែប បង្រ្កាប់១ករណី ឃាត់ខ្លួនម្នាក់, ព្រះសីហនុ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, ឧត្តរមានជ័យ បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់, បាត់ដំបង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ និង កំពង់ចាម បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់៕