(ភ្នំពេញ)៖ ខណៈដែលពិភពលោកកំពុងតែមានស្ថានភាពក្ដៅគគុក ពាក់ព័ន្ធនឹងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ និងសង្គ្រាមផងនោះ ប្រទេសកម្ពុជាឯណេះវិញ គឺកំពុងតែមានភាពមមាញឹកខ្លាំងក្នុងការធ្វើទំនាក់ទំនងក្នុងនយោបាយការបរទេស។

តួយ៉ាងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសាសប្ដាហ៍នេះ ប្រទេសកម្ពុជាពិតជាមានភាពមមារញឹកខ្លាំង ដោយសារតែមាន ថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន២ប្រទេសសំខាន់ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ នៅក្នុងនោះមានលោក វ៉ាង យី ប្រមុខកាទូតនៃប្រទេសមហាយក្សចិន និងលោក ថងលុន ស៊ីស៊ូលីន ប្រធានរដ្ឋឡាវ និងជាប្រធានអាស៊ាន ឆ្នាំ២០២៤ ដែលបានមកបំពេញទស្សនកិច្ចជាប់ថ្ងៃគ្នាតែម្ដង។

តើប្រទេសកម្ពុជាគួរទាញយកប្រយោជន៍ និងប្រុងប្រយ័ត្នណាខ្លះ ចំពោះនយោបាយការទូត ក្នុងស្ថានភាពដែលពិភពលោកកំពុងតានតឹង និងមានការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ ដោយមហាអំណាចនាពេលនេះ?

ដើម្បីជ្រាបកាន់តែច្បាស់លើប្រធានបទនេះ កម្មវិធី Fresh Talk យើងមានការពិភាក្សាលើប្រធានបទនេះ ជាមួយវាគ្មិនចំនួន២រូប ដោយនៅក្នុងនោះរួមមាន៖

- លោកបណ្ឌិត គិន ភា អ្នកជំនាញខាងវិទ្យាសាស្រ្តនយោបាយ និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា
- លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិ

ដូច្នេះសូមកុំភ្លេចរង់ចាំតាមដានទស្សនាកិច្ចពិភាក្សារបស់ Fresh Talk ដែលផ្សាយផ្ទាល់ នាម៉ោង៦ល្ងាច ថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២៤នេះ៕