(ភ្នំពេញ)៖ នៅរសៀលថ្ងៃនេះCNRP ចេញសេចក្តីថ្លែងការណ៍​ មិនទទួលយកសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តន្ទាទោសលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ។

សូមជំរាបថា នៅវេលាម៉ោង២៖១៥នាទីរសៀលថ្ងៃទី០៩ ខែកញ្ញានេះ សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសលោក​ កឹម សុខា រយៈពេល៥ខែ និងពិន័យជាប្រាក់៨សែនរៀល ពីបទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីបានបើកសវនាការជំនុំជម្រះ រឿងក្តីលោក កឹម សុខា នៅព្រឹកថ្ងៃទី០៩ ខែកញ្ញានេះ។ ចៅក្រម កែវ មុនី បានប្រកាសថា សាលក្រមនេះ​ ប្រកាសចាត់ទុកជាចំពោះមុខ៕