(ភ្នំពេញ)៖ យុវជន២នាក់ រស់នៅរាជធានីភ្នំពេញ និងក្រុមគ្រួសារបានធ្វើដំណើរទៅងូតទឹកសមុទ្រ ស្រាប់តែនៅវេលាម៉ោង២៖២០នាទី រសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានលង់ទឹកដោយសារតែទឹករលក ប៉ុន្តែភ្លាមៗនោះសំណាងល្អ ត្រូវបានកម្លាំងសមត្ថកិច្ច​ ដែលយាមប្រចាំគោលដៅជួយសង្គ្រោះទាន់។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា «នៅឆ្នេរអូរឈើទាល មានភ្ញៀវទេសចរណ៍ឈ្លក់ទឹក២នាក់ ភេទប្រុសជនជាតិខ្មែរមកពីភ្នំពេញ ប៉ុន្តែពួកគេត្រូវបានកម្លាំងប្រចាំការគោលដៅ និងពេទ្យនគរបាលសុខាភិបាល ជួយទាន់ពេលវេលា។ ករណីនេះបណ្តាលមកពីពួកគាត់ ជិះពោងលេងទឹករលកមិនពាក់អាវពោង»

បើតាមលោកឧត្តមសេនីយ៍ស្នងការ នៅរសៀលថ្ងៃនេះ អាកាសធាតុលើផ្ទៃសមុទ្រមានខ្យល់បក់មធ្យម ទឹករលកយោងបង្គួរ ហើយនៅឆ្នេរអូរឈើទាល មានខ្យល់បក់ និងទឹករលកយោលបង្គួរ៕