(ភ្នំពេញ)៖ កម្លាំងនគរបាល នាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានធ្វើការបណ្តេញចេញ ជនជាតិវៀតណាមខុសច្បាប់ចំនួន ១៣នាក់ ក្នុងនោះមានស្រី២នាក់ ឲ្យត្រឡប់ទៅកាន់ប្រទេសដើម របស់ខ្លួនវិញតាមច្រកព្រំដែនបាវិត។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានថ្លែងថា ជនជាតិវៀតណាមទាំង១៣នាក់ ក្នុងនោះមានស្រី២នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនកាលពីពេលថ្មីៗ នៅក្នុងខេត្តសៀមរាប ស្ទឹងត្រែង និងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រោយរកឃើញថា ពួកគេចូលមករស់នៅ ដោយខុសច្បាប់ និងធ្វើការដោយខុសច្បាប់។

បើតាមលោកឧត្តមសេនីយ៍ ក្នុងឆ្នាំ២០១៦នេះ នាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី បានបណ្តេញជនជាតិបរទេស ខុសច្បាប់ ទៅកាន់ប្រទេសដើមខ្លួនវិញ ចំនួន ២៧៨៤នាក់ ក្នុងនោះស្រីមានចំនួន ៥៥៦នាក់ ស្មើរនឹង៥៦សញ្ជាតិ។ ដោយឡែក បើគិតចំនួនរយះពេល៣ឆ្នាំ នៃការបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍មក គឺសមត្ថកិច្ចបានធ្វើការបណ្តេញជនជាតិបរទេស ចំនួន ១.១០៦៩នាក់ ក្នុងនោះស្រីមានចំនួន ១៥៥៦នាក់ ស្មើរនឹង ៦៨សញ្ជាតិ៕