(សេអ៊ូល)៖ គ្រោះរញ្ជួយដីមួយមានកម្លំាង ៥,៣រ៉ិចទ័រ បានកើតឡើងនៅឯតំបន់មួយដែលកូរ៉េខាងជើង ធ្លាប់បានសាកល្បង អាវុធនុយក្លេអ៊ែរ នៅព្រឹកថ្ងៃសុក្រនេះ។ ជាមួយគ្នានោះដែរ រដ្ឋាភិបាលកូរ៉េខាងត្បូងបានអះអាងថា ការរញ្ជួយដីនេះ គឺអាច បណ្ដាលមកពីកូរ៉េខាងជើងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ នៅក្នុងឱកាសនៃថ្ងៃ រំលឹកខួបលើកទី៦៨ នៃការបង្កើតប្រទេស កូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មានយ៉ុនហាប់នៅមុននេះបន្តិច។

គ្រោះរញ្ជួយដីនេះបានកើតឡើងនៅឯតំបន់ ភុងហ្គេរី នៅម៉ោងប្រមាណជា ៩៖៣០នាទីព្រឹក (ម៉ោងនៅកូរ៉េខាងជើង)។

គួរបញ្ជាក់ថា កាលពីខែមករា ឆ្នំា២០១៦ កន្លងទៅ កូរ៉េខាងជើង បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរជាលើកទី៤ របស់ខ្លួន រាប់ចាប់តំាងពីការបាញ់សាកល្បង កាលពីឆ្នំា ២០០៦, ២០០៩ និង ២០១៣៕