(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំកម្មវិធិកិច្ចសម្ភាសន៍តាមប្រព័ន្ធអនឡាញ លើប្រធានបទ «ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបិទផ្សាយលទ្ធផលនៃការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤»

សម្រាប់កិច្ចសម្ភាសន៍នេះមានលោក ស៊ុំ ប៊ុនហុង អគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ ជាវាគ្មិន។

គួរឱ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានពិនិត្យ និងសម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយចំនួន៥រួមមាន៖

ទី១៖ គណបក្សប្រជាជនកម្ពុជា
ទី២៖ គណបក្សឆន្ទៈខ្មែរ
ទី៣៖ គណបក្សកម្លាំងជាតិ
ទី៤៖ គណបក្សហ៊្វុនស៊ិនប៉ិច
និងទី៥៖ គណបក្សខ្មែររួបរួមជាតិ៕

សូមទស្សនាវីដេអូនៃកិច្ចសម្ភាសន៍ទាំងស្រុងដូចខាង៖