(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសម័យប្រជុំលើកទី៤៦ របស់ឧត្តមក្រុមប្រឹក្សានៃអង្គការសម្ព័ន្ធពិភពឥស្លាម Muslim World League (MWL) និងជំនួបជាមួយរដ្ឋមន្ត្រីនៃបណ្តាក្រសួងមួយចំនួន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

កិច្ចប្រជុំនេះ មានគោលបំណងជ្រើសរើស និងបន្តសុពលភាពអាណត្តិ នៃសមាជិកឧត្តមក្រុមប្រឹក្សា ដែលជាថ្នាក់ដឹកនាំឥស្សរជនតំណាងប្រទេស (ជាង១០០ )និងសហគមន៍ឥស្លាមមកពីជុំវិញពិភពលោក។

ក្នុងនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ក៏ត្រូវបានអគ្គលេខាធិការដ្ឋាន នៃអង្គការ MWL បានបន្តជ្រើសរើសជាបេក្ខជន នៃសមាជិកឧត្តមក្រុមប្រឹក្សា ជាលើកទី២ ដែលមានអាណត្តិចំនួន៥ឆ្នាំ (២០២៤- ២០២៩) បន្ទាប់ពីបានជ្រើសតាំង ជាឯកច្ឆន្នលើកទី១ រយៈពេល៥ឆ្នាំ ( ២០១៨-២០២៤) កន្លងមក៕