(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់សវនាការចូលគាល់ ព្រះមហាក្សត្រកម្ពុជា, នៅវេលាម៉ោង៩៖៥០នាទី ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ លោកថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងគណៈប្រតិភូជាន់ខ្ពស់ឡាវ បានអញ្ជើញទៅកាន់វិមានឯករាជ្យដើម្បីបំពាក់កម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ។

ប្រមុខរដ្ឋឡាវ លោក ថងលុន ស៊ីសុលីត និងជំទាវទី១ឡាវ ណាលី ស៊ីសុលីត បានអញ្ជើញមកដល់កម្ពុជា នៅម៉ោង៧៖៣០នាទីព្រឹក ថ្ងៃអង្គារនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា៕