(ភ្នំពេញ)៖ លោកឧកញ៉ា ហ៊ុន ជា បានបន្តចែករទេះរុញ និងអំណោយជាគ្រឿងឧបភោគបរិភោគផ្សេងៗ ដល់លោកយាយ លោកតា និងជនពិការ ១១គ្រួសារ ដែលមានជីវៈភាពខ្វះខាត ​មកពីតាមបណ្ដាលខេត្តនានា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ព្រមទាំងទទួល ទានអាហារសាមគ្គីយ៉ាងសប្បាយរីករាយ ស្និតស្នាលបំផុត​។

លោកឧកញ៉ា បញ្ជាក់ពីអ្នកដែលលោកបានប្រគល់អំណោយជូន ១១គ្រួសារនោះ រួមមាន៖​
​ទី១-ឈ្មោះ វ៉ុន ណារ៉ូន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិតូង សង្កាត់សួង ខេត្តត្បូងឃ្មុំ ទទួលបានរទេះជនពិការ​១ អង្ករ២០គីឡូ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ១យួរ កន្ទេល១ និងថវិកា​២៧០,០០០រៀល

ទី២-ឈ្មោះ ងួន ចាន់ធី ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ស្ដ្រីមេម៉ាយ ពិការ និងមានជម្ងឺជាប់ខ្លួន ទទួលបានរទេះជនពិការ​១ អង្ករ២០គីឡូ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ កន្ទេល១ និងថវិកា​២៧០,០០០រៀល

ទី៣-ឈ្មោះ មឿន ចំរើន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិតាសៅ ឃុំក្រញ៉ូង ស្រុកកំចាយមារ ខេត្តព្រៃវែង ទទួលបានរទេះជនពិការ​១ អង្ករ២០គីឡូ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ កន្ទេល១ និងថវិកា​២៧០,០០០រៀល

ទី៤- ឈ្មោះ ម៉ឹង វណ្ណលីដា ភេទស្រី អាយុ១២ឆ្នាំ រស់នៅភូមិជ្រោយប្រយ ឃុំបារាយណ៍ ខេត្តតាកែវ ទទួលបានរទេះជនពិការ១ អង្ករ២០គីឡូ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ កន្ទេល១ និងថវិកា​២៧០,០០០រៀល

ទី៥-ឈ្មោះ ពៅ ម៉ាច ភេទស្រី អាយុ៣១ឆ្នាំ រស់នៅសង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ ទទួលបានរទេះជនពិការ​១ អង្ករ២០គីឡូ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ កន្ទេល១ និងថវិកា​២៧០,០០០រៀល

ទី៦-លោកយាយ សុខ ស៊ីថុន អាយុ៨០ឆ្នាំ រស់នៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ ទទួលបានរទេះជនពិការ​១ អង្ករ២០គីឡូ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ កន្ទេល១ និងថវិកា​២៧០,០០០រៀល

ទី៧-ឈ្មោះ ជា សាវឿន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិព្ទទួល ស្រុករកាកោង ខេត្តកណ្ដាល ទទួលបានរទេះជនពិការ​១ អង្ករ២០គីឡូ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ កន្ទេល១ និងថវិកា​២៧០,០០០រៀល

ទី៨-ឈ្មោះ ឌុន សារី ភេទស្រី អាយុ១៤ឆ្នាំ រស់នៅឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ទទួលបានរទេះជនពិការ​១ អង្ករ២០គីឡូ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ កន្ទេល១ និងថវិកា​២៧០,០០០រៀល

ទី៩-ឈ្មោះ ហួត ធឿង ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិឆ្វាង ឃុំព្រះធាតុ ស្រុកកំពងត្របែក ខេត្តព្រៃវែង ទទួលបានរទេះជនពិការ​១ អង្ករ២០គីឡូ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ កន្ទេល១ និងថវិកា​២៧០,០០០រៀល

ទី១០-ឈ្មោះ ហង្ស សុផាន់នី ភេទស្រី អាយុ៤៥ឆ្នាំ​ រស់នៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទទួលបានរទេះជនពិការ​១ អង្ករ២០គីឡូ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ កន្ទេល១ និងថវិកា​២៧០,០០០រៀល

និងទី១១-ឈ្មោះ ​គីម ពេញ ភេទប្រុស អាយុ៧៣ឆ្នាំ រស់នៅស្រុកខ្សាច់កណ្ដាល  ខេត្តកណ្ដាល ទទួលបានអង្ករ៥០គីឡូ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ១យួរ កន្ទេល១ និងថវិកា៦៥០,០០០រៀល។

ជាមួយគ្នានោះដែរ លោកឧកញ៉ា ក៏សូមជូនពរ សប្បុរសជនទាំងអស់ដែលបានចូលរួមទាំងកម្លាំងកាយ កម្លាំងចិត្ត សម្ភារៈ និងថវិកា សូមឲ្យសមបុណ្យទាំងអស់គ្នា ហើយលោកឧកញ៉ា បានបន្ថែមជាភាសាអង់គ្លេសថា «I ​love my country and my people»៕