(ពោធិ៍សាត់)៖ បុរសវ័យ៦៤ឆ្នាំម្នាក់ បានអារកសម្លាប់អតីតប្រពន្ធរបស់ខ្លួនវ័យ៥៥ឆ្នាំ រួចចងកសម្លាប់ខ្លួនតាមក្រោយ នៅក្នុងផ្ទះតែមួយ ដោយសារតែឥទ្ធិពលនៃភ្លើងប្រចណ្ឌ។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ នៅចំណុចផ្ទះមួយកន្លែង ស្ថិតនៅភូមិកញ្ជីបាយដាច ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា បុរសខាងលើឈ្មោះ ហ៊ង ខុម អាយុ៦៤ឆ្នាំ ខណៈអតីតប្រពន្ធរងគ្រោះឈ្មោះ អៀង ចរិយា អាយុ៥៥ឆ្នាំ។ សមត្ថកិច្ចបានបញ្ជាក់ថា អ្នកទាំងពីរបានលែងលះគ្នារួចរាល់ហើយ ប៉ុន្តែរស់នៅក្រោមដំបូលផ្ទះតែមួយ ហើយមូលហេតុដែលឈានដល់ការសម្លាប់នេះ ដោយសារខឹងមានអ្នកមកចូលស្ដីដណ្ដឹងអតីតប្រពន្ធ។

ក្រោយសមត្ថកិច្ចជំនាញ និងគ្រូពេទ្យកោសល្យវិច្ច័យថ្នាក់ខេត្តរួចហើយនោះ បានធ្វើកំណត់ហេតុប្រគល់សពទៅឲ្យកូនស្រីបង្កើតរបស់សពដើម្បីធ្វើបុណ្យតាមប្រពៃណី និងបន្ដស្រាវជ្រាវបន្ថែមទៀតលើករណីនេះ៕