(ហ្សាការតា)៖ តមតាមការអញ្ជើញរបស់លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញដឹកនាំគណៈប្រតិភូលេខាធិការដ្ឋាន អាស៊ាន ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងចូលរួមក្នុងវេទិកាអនាគតអាស៊ាន ពីថ្ងៃទី ២២ ដល់ ២៣ ខែមេសា ឆ្នាំ២០២៤។

អគ្គលេខាធិការអាស៊ាន នឹងដឹកនាំក្រុមការងារលេខាធិការដ្ឋានអាស៊ាន ដែលរួមមានសសរស្តម្ភទាំង ៣នៃសហគមន៍អាស៊ាន ដើម្បីជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រី Pham Minh Chinh រដ្ឋមន្ត្រីការបរទេស Bui Thanh Son រដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្ម Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងការងារ ជនពិការ និងសង្គមកិច្ច Dao Ngoc Dung ព្រមទាំងមន្ត្រីជាន់ខ្ពស់វៀតណាមមួយចំនួនទៀត។

បណ្ឌិត កៅ គឹមហួន ក៏នឹងមានជំនួបជាមួយថ្នាក់ដឹកនាំបណ្ឌិតសភាការទូតវៀតណាម និងមានជំនួបជាមួយតំណាងយុវជនពីវៀតណាម និងសមាជិកអាស៊ានផ្សេងទៀត។ អគ្គលេខាធិការអាស៊ាន ក៏នឹងថ្លែងនៅក្នុងវេទិកាអនាគតអាស៊ាន ដែលគាត់នឹងបញ្ជូនសារអំពីដំណើរសាច់រឿងរបស់អាស៊ាន ប្រាប់ទៅដល់មជ្ឈដ្ឋានជាច្រើន៕