(ព្រៃវែង)៖ ក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បាន យកចិត្តទុកដាក់ ប្រកប ដោយការ ទទួលខុសត្រូវខ្ពស់ជាមួយនឹងលក្ខណៈបច្ចេកទេសត្រឹមត្រូវ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និង មន្រ្តី នៃនាយកដ្ឋានធារាសាស្រ្តកសិកម្មរបស់ក្រសួង ព្រមទាំងមានកិច្ចសហការល្អ ជាមួយមន្ទីរ ធនធាន ទឹក និងឧតុនិយមខេត្តព្រៃវែង រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដីពាក់ព័ន្ធទាំងអស់ បានធ្វើ អន្តរាគមន៍ សង្គ្រោះស្រូវប្រាំង ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័ត និងប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ របស់ ក្រសួង ដើម្បី បូមទឹក និងកាយប្រឡាយនាំទឹកទៅសង្គ្រោះស្រូវប្រាំងជូន ប្រជាកសិករ ដែលបា ននិង កំពុង ជួប ប្រទះ នូវបញ្ហាខ្វះទឹកខ្លាំង ដោយ ទទួលបានលទ្ធផល គួរជាទីកត់សម្គាល់។

សកម្មភាពអន្តរាគមន៍ និង លទ្ធផលដែលទទួលបានមាន ដូចជា៖

*ចាប់ផ្ដើមពី ថ្ងៃទី១ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤៖ បានចុះជួយអន្តរាគមន៍ បូមទឹក នៅចំណុច ព្រែកតាតាំ សង្កាត់កំពង់លាវ និងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ដែលកិច្ចការងារ អន្តរាគមន៍ បូមទឹកនេះ បានប្រើប្រាស់នូវម៉ាស៊ីនបូមទឹកចល័តសរុបចំនួន ៦គ្រឿង បូមឆ្លាស់គ្នា យកទឹកពីព្រែកតាតាំ ដើម្បី បញ្ជូនទឹកទៅសង្រ្គោះផ្ទៃដីស្រូវបងប្អូនប្រជាកសិករប្រមាណ ៨០០ហិកតា ស្ថិតនៅក្នុង ភូមិចំនួន៥ គឺ ភូមិជើងទឹក(ក) ជើងទឹក(ខ) កំពង់អាទង់ ស្វាយសុខោ និងភូមិឯករាម ក្នុងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយទទួលបានជោគជ័យ១០០%។

*ចាប់ផ្ដើមពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤៖ ការងារស្ដារប្រឡាយស្ពានលេខ២ ប្រវែង ៣០០០ម៉ែត្រ ដើម្បីទាញយកទឹកពី អាងទឹកស្នេហ៍សម្រាប់ជួយសង្រ្គោះស្រូវប្រាំងចំនួន ៤៤៧ ហិកតា ស្ថិតនៅក្នុងភូមិបារាយណ៍លិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង ដោយ សម្រេច បាន នូវ លទ្ធផល ១០០%។

ជាការឆ្លើយតប តំណាងបងប្អូនប្រជាពលរដ្ឋ មេឃុំ អាជ្ញាធរមូលដ្ឋាន ជាពិសេសបងប្អូ នប្រជា កសិករ ដែល ជួប បញ្ហា ខ្វះទឹក ខ្លាំងជាងគេបានបង្ហាញនូវក្តីរីករាយ និងសូមថ្លែងអំណរគុណដល់លោក ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួង ធនធានទឹក និងឧតុនិយម ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច មហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជាប្រចាំនូវ សុខទុក្ខរបស់ ប្រជាពលរដ្ឋ ទូទាំង ប្រទេស ដោយបានជួយដោះស្រាយបញ្ហាទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ខ្ពស់៕