(កំពង់ធំ)៖ សង្ក្រាន្តឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ បានបង្កលក្ខណៈកម្សាន្តសប្បាយដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងនោះនៅស្រុកស្ទោងមានភ្ញៀវទេសចរបានចូលរួមសប្បាយសរុប ២៧៦,៧៥០នាក់ (ជនបរទេស ៩៨នាក់)។

* ថ្ងៃទី១ ចំនួន ៦៥០០០នាក់ បរទេស ៣៥នាក់ * ថ្ងៃទី២ ចំនួន ៦៦៥០០ នាក់ បរទេស ២០នាក់ * ថ្ងៃទី៣ ចំនួន ៧២០០០នាក់ បរទេស ១៥នាក់ * ថ្ងៃទី៤ ចំនួន ៧៣២៥០នាក់ បរទេស ២៨នាក់៖

តួលេខភ្ញៀវទេសចរនេះជាតួលេខនាំមុខគេដាច់ក្នុងចំណោមក្រុងស្រុកទាំង៩នៃខេត្តកំពង់ធំ ដែលមានចំនួនសរុបជាង១លាន២សែននាក់។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីក៏បានចូលរួមកម្សាន្តជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងសប្បាយរីករាយ ដែលមានការលេងល្បែងប្រជាប្រិយប្រពៃណីជាតិខ្មែរ ដូចជា ទាញព្រ័ត្រ វាយក្អម លោតបាវ លាក់កន្សែង បោះអង្គុញ និងរាំលេងកម្សាន្តផងដែរ។

ទន្ទឹមនឹងនោះ លោកអភិបាលស្រុកបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមបន្តថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ដើម្បីយើងបានកម្សាន្តសប្បាយប្រពៃណីជាតិខ្មែរនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត។

លោកក៏បានថ្លែងអំណរគុណដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបានចូលរួមកម្សាន្តសប្បាយ ដោយការយោគយល់អធ្យាស្រ័យ និងមានទំនួលខុសត្រូវ ក៏ដូចជាការថែរក្សានូវទំនៀមទម្លាប់ប្រពៃណីនិងល្បែងប្រជាប្រិយខ្មែរឲ្យបានគង់វង្សតរៀងទៅ៕