(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីស្ដីទី សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចូលរួមក្នុងពិធីសម្ពោធអគារសិក្សាថ្មី របស់សាកលវិទ្យាល័យធនធានមនុស្ស និងប្រគល់ប័ណ្ណសរសើរ ដល់និស្សិតពូកែ ប្រចាំឆ្នាំ។

ក្នុងពិធីនេះដែរ ក៏មានការចូលរួមពីលោក រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាន នាយកដ្ឋាន អភិបាល អភិបាល​រងរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

​ក្នុងឱកាសនោះសម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះសមិទ្ធិផលថ្មី នៃសកល វិទ្យាល័យធនធានមនុស្សនាពេលនេះ ក៏ដូចជាពេលកន្លងមក។ សម្ដេចក្រឡាហោម បានបញ្ជាក់ថា នេះបង្ហាញនូវស្មារតី ចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៏ធនធានមនុស្ស របស់សកលវិទ្យាល័យនៅកម្ពុជា៕