(ភ្នំពេញ)៖​ ក្រុមហ៊ុន First Cambodia ជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយផ្នែកប្រព័ន្ធព័ត៌មានវិទ្យាមួយឈានមុខគេ​ សម្រាប់ អតិថិជននៅតាមសហគ្រាស​ និងពាណិជ្ជកម្មនៅកម្ពុជា​ នាព្រឹកថ្ងៃទី០៨​ ខែកញ្ញា​ ឆ្នាំ២០១៦នេះ​ បានសហការគ្នាជាមួយ ក្រុមហ៊ុន Bizsecure Asia Pacific បានរៀបចំសិក្ខាសាលាមួយដើម្បីបង្ហាញពី​ «Cyber Security»។​ សិក្ខាសាលានេះដែរ​ ត្រូវបានប្រព្រឹត្តទៅនៅភោជនីយដ្ឋានទន្លេបាសាក់​ ដោយមានការចូលរួមពីបណ្ដាលតំណាងក្រុមហ៊ុនធំៗ​ និងតំណាងស្ថាប័ន ធនាគារជាច្រើននាក់ផងដែរ។

ក្រុមហ៊ុន Bizsecure Asia Pacific គឺជាក្រុមហ៊ុនជំនាញលើផ្នែក​ Cyber Security ហើយការបង្ហាញនេះ​ មានផលិតផល មួយចំនួនដូចជា​ Airbus Defence និង Space (Next Gen UTM firewall, endpoint protection and data security,​ Wallix (Privilege Access Manangement),​ Denyall (Web Application Firwell),​ Vade Secure (Email security) និងProdeo (Mobile Apps security)។

លោក​ ហ៊ត​ គីមសៀង​ ប្រធានផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្ម​ របស់ក្រុមហ៊ុន First Cambodia បានបញ្ជាក់ថា​ «ដោយមើល ឃើញតាមបណ្ដាលសហគ្រាសហិរញ្ញវត្ថុ​ និងក្រសួងនានា​ កំពុងព្រួយបារម្ភយ៉ាខ្លាំងលើផ្នែកសុវត្ថិភាព​ ព័ត៌មានវិទ្យា​ ទើបធ្វើឲ្យយើងរកឃើញនូវដំណោះស្រាយថ្មី​ ជាមួយក្រុមហ៊ុន​ Bizsecure ដែលផ្ដល់ជូននូវអត្ថប្រយោជន៍ដល់ អតិថិជន ទៅលើការ​ រក្សាទុកទិន្នន័យ​ និងការពារ​ពីការលួចយកទិន្នន័យ​ ដ៏មានប្រសិទ្ធិភាព»។

ជាមួយគ្នានេះដែរ​ លោក​ បានឲ្យដឹងថា​ ប្រសិនបើអតិថិជនមានចំណាប់អារម្មណ៍អាចទំនាក់ទំនងលេខទូរស័ព្ទ​ +៨៥៥​ ២៣​ ៩៦១​ ២២២​ ឬវេសាយ​ www.first-cambodia.com