(ភ្នំពេញ)៖ លោក ជិន លីហន អ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជា (TVK) បានទទួលមរណភាពហើយ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារ ជំងឺមហារីកខួរឆ្អឹង។

យោងតាមគណនី Facbook ផ្ទាល់របស់លោក ជិន លីហន នៅមុន លោកទទួលមរណភាព បានបង្ហោះសារមួយ​ដែលបង្ហាញថា លោក នឹងលាចាកលោកនេះ ក្នុងពេលឆាប់ៗខាងមុខ សារនោះ មានន័យថា «ខ្ញុំលាអ្នកទាំងអស់គ្នាហើយ (បងលាហើយប្រពន្ធសំលាញ់ ខ្ញុំលានាក់ទាំងអស់គ្នាហើយ បងទ្រាំលែងបានហើយ បងទៅលែងរួចហើយ)»

យោងតាមគណនី Facebook របស់អ្នកសារព័ត៌មានម្នាក់ ដែលមានឈ្មោះថា ទិត្យ ដេត បានបង្ហោះសារ ចូលរួមរំលែកទុក្ខថា «នេះជាដំណឹងជូនដល់អ្នកសារព័ត៌មានទាំងអស់ដែលស្គាល់គាត់។ ទេវតា មិនដែលចេះគិតទេ យកតែមនុស្ស ល្អៗដូច បង ជិន លីហន ទៅរហូត ។ គាត់ជាមនុស្ស ល្អណាស់ ស្លូតណាស់ និងចែករំលែករំលែកចំនេះដឹងច្រើនទៀតផង ។ គាត់ជាមនុស្សតែងតែជួយច្រើនចុះមនុស្សល្អចឹងម្តេច អាយុខ្លីម្ល៉េះ ទេព្រះអើយ ព្រះដូចជាគ្មានចេះគិតអីបន្តិចសោះ»

គួរកត់សំគាល់ថា ក្រោយពី លោក ជិន លីហន បានទទួលមរណភាព មានអ្នកសារព័ត៌មាន រួមអាជីពដូចគ្នាជាច្រើននាក់ បានផ្ញើសារចូលរួមរំលែកទុក្ខជាបន្តបន្ទាប់ នៅលើបណ្តាញសង្គម Facebook នៅថ្ងៃដដែលនេះ៕