(ភ្នំពេញ)៖ លោក មិន ឃិន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសសកម្មពិសេស បានទទួលមរណភាពមុននេះបន្តិច នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅឯមន្ទីរពេទ្យទីក្រុងបាងកក ប្រទេសថៃ ដោយរោគាពាធ។

មន្រ្តីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា លោកបណ្ឌិត មិន ឃិន បានទទួលមរណភាពហើយក្នុងជន្មាយុ ៧៨ឆ្នាំ។

សូមបញ្ជាក់ថា ក្រោយមានការផ្លាស់ប្តូរតំណែង ពីរដ្ឋមន្រ្តីក្រសួងធម្មការមក លោក មិន ឃិន បានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ ហើយទៅព្យាបាលនៅឯក្រៅប្រទេស ប៉ុន្តែនៅពេលនេះ ដោយជម្ងឺធ្ងន់ធ្ងរនពេក ក៏បានទទួលមរណភាពតែម្តង៕