(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ​២០១៦ មាន​ករណីគ្រោះថ្នាក់​ចរា​ចរណ៍ ​នៅ​ទូទាំង​ប្រទេស​​កើតឡើងចំនួន៨លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ រង​​​​របួស​ធ្ងន់៨នាក់ និងរងរបួសស្រាល ៤នាក់ នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។

នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់ ​ចរាចរណ៍ទាំង៨លើក​នេះ បណ្តាលឲ្យ​ខូច​ខាត​យាន​យន្តសរុបចំនួន១០គ្រឿង រួមមានម៉ូតូ​ចំនួន៨គ្រឿង រថយន្តធុនតូចចំនួន១គ្រឿង និងរថយន្តធុនតូចចំនួន១គ្រឿង ហើយ​មូល​ហេតុដែល​បណ្តាលឲ្យ ​កើតមាន​ករណី​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ​រួមមានល្មើសល្បឿន២លើក, មិនប្រកាន់ស្តាំ៣លើក, ស្រវឹង១លើក, ប្រជែងគ្រោះថ្នាក់១លើក និងកត្តាយានយន្ត១លើក ក្នុង​នោះ​អ្នក​​​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍១២នាក់ (យប់៤នាក់)។

នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ​២០១៦​ ​​លទ្ធផលត្រួតពិនិត្យអនុវត្ត​ច្បាប់​ចរា​ចរណ៍​​ផ្លូវគោកឃើញ​​ថា យាន​​យន្តដែលល្មើស​សរុប​ទូទាំង ប្រទេស​មានចំនួន​២៩៩២គ្រឿង ក្នុង​នោះបានធ្វើ​ការអប់រំ​ចំនួន១០៨០គ្រឿង ​និងពិន័យ​សរុបចំនួន១៩១២គ្រឿង៕