(ក្រុងរីយ៉ូ)៖ ព្រឹត្តិការណ៍កីឡាជនពិការ ឆ្នាំ២០១៦ ដែលធ្វើឡើងនៅទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីល ត្រូវបានបើកសម្ភោធជាផ្លូវការហើយថ្ងៃទី០៧ ខែកញ្ញា។

តាមរយៈសារព័ត៌មាន Dailymail បានចេញផ្សាយថា អត្តពលិកសរុបចំនួន ៤៣០០នាក់ មកពី១៦១ប្រទេសបានចូលរួមប្រកួតក្នុងយុទ្ធនាការដែលមានរយៈពេល ៤ឆ្នាំម្តងនៅពហុកីឡដ្ឋាន Maracana ស្ថិតក្នុងទីក្រុងរីយ៉ូតែម្តង។

កម្មវិធីប្រកួត Rio Paralympic Games 2016 លើកទី១៥ នេះ មានរយៈពេលត្រឹមតែ១១ថ្ងៃប៉ុណ្ណោះ ពោលគឺចាប់ថ្ងៃទី០៧ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ដោយក្នុងនោះក៏មានអត្តពលិកម្ពុជាចូលរួមប្រកួតប្រជែងដណ្តើមយកមេដាយផងដែរ ទៅលើ២២ប្រភេទកីឡាដែលដាក់ឲ្យប្រកួត៕