(ភ្នំពេញ)៖​ របាយកាណ៍បូកសរុបលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ របស់អគ្គស្នងការនគរបាលជាតិនបានអោយដឹងថា នៅថ្ងៃម្សិលមិញនគរបាលជាតិបានបង្រ្កាបបទល្មើសជួញដូរ​ រក្សាទុក​ និងប្រើប្រាស់គ្រឿងញៀនចំនួន៥ករណី ឃាត់ខ្លួន៩នាក់​ មុខសញ្ញាជួយដូរចំនួន៩នាក់​ ដកហូតថ្នាំមេតំហ្វេតាមីន (ice)​ ចំនួន២០.៨៣ក្រាម និង២កញ្ចប់តូច។

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយគរបាលសៀមរាប បង្ក្រាប១ករណីឃាត់ខ្លួន២នាក់​, ត្បូងឃ្មុំបង្ក្រាប២ករណី​ ឃាទ់ខ្លួន៤នាក់​, ស្វាយរៀង បង្ក្រាប១ករណីឃាត់ខ្លួន២នាក់​ និងបាត់ដំបង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់​៕