(អាមេរិក)៖ នៅពេលនេះ CEO Apple លោក Tim Cook បានប្រកាសជាផ្លូវការនូវទូរស័ព្ទស៊េរីថ្មី iPhone 7 & 7 Plus ជាមួយនឹងប្រព័ន្ធការការពារជ្រាបទឹក, កាមេរ៉ាចំនួន២, ថ្មកាន់បានយូរ និងគ្មានរន្ធកាស់ស្តាប់ត្រចៀក ដោយប្រើប្រាស់ប្រព័ន្ធ Wireless នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅយប់ជ្រៅចូលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦។

ព្រឹត្តិការណ៍នៃការប្រកាសផ្លូវការទូរស័ព្ទ iPhone 7 & 7 Plus និង Apple Watch ស៊េរីថ្មី ធ្វើឡើងនៅទីក្រុង San Francisco រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។

ក្រុមហ៊ុន Apple ប្រកាសចាប់ផ្តើមទទួលកក់ នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០១៦៕