(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ តំណាងរាស្រ្តនៃក្រុមសភាមតិភាគច្រើន បានចេញលិខិតចំហរមួយ ផ្ញើជូនទៅកាន់ថ្នាក់ដឹកនាំ នៃប្រទេសជាសមាជិក អាស៊ាន និងថ្នាក់ដឹកនាំនៃប្រទេសនានានៅលើពិភពលោក ដើម្បីជាការឆ្លើយតបនឹងលិខិតចំហររបស់គណបក្សប្រឆាំងនៅកម្ពុជា។

នៅក្នុងលិខិត៣ទំព័ររបស់ក្រុមសភាមតិភាគច្រើន ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «យើងទាំងអស់គ្នា ដែលជាក្រុមសភា មតិភាគច្រើន​ សូមធ្វើការថ្កោលទោសយ៉ាងម៉ឺតម៉ាត់ចំពោះលិខិតចំហររបស់គណបក្សសង្គ្រោះជាតិ។ យើងទាំងអស់គ្នាទទូចសុំសហគមន៍ អន្តរជាតិ និងថ្នាក់ដឹកនាំនៃប្រទសនានារបស់អាស៊ាន សូមយកទស្សនៈរបស់ខ្លួនដោយផ្អែកទៅលើស្ថានភាពពិតនៅកម្ពុជា។ ប្រសិនបើលិទ្ធិប្រជាធិបតេយ្យកំពុងតែធ្លាក់ចុះ ដូចដែលការអះអាងដោយសមាជិកសភាគណបក្សប្រឆាំងមែននោះប្រទេសកម្ពុជា និងប្រជាជនកម្ពុជាមិនអាចទទួលបាននូវសន្តិភាព និងវិបុលភាពដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តឡើយ»។

Fresh News សូមចុះផ្សាយនូវលិខិតចំហរចំនួន៣ទំព័រនេះ ដោយមានខ្លឹមសារលម្អិតទាំងស្រុងដូចខាងក្រោម៖