(កោះកុង)៖ គណៈកម្មកាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចេញបំភ្លឺមួយ ជម្រាបដល់សាធារណជនទូទៅឲ្យបានដឹងថា ការមិនឲ្យអ្នកសង្កេតការណ៍អង្គការខុមហ្រែ្វល បានចូលរួមសង្កេតការណ៍ បោះឆ្នោត នៅការិយាល័យ ឃុំជំនាប់ ស្រកថ្មបាំង ខេត្តកោះកុង ទៅសង្កេតការណ៍ ដោយសារតែមន្រ្តីរូបនោះ មិនបានពាក់ប័ណ្ណអ្នកសង្កេតការណ៍ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦។

បន្ទាប់មក នៅថ្ងៃទី០២ ខែកញ្ញា គ្រូបង្ហាត់ក្រុមចុះឈ្មោះបោះឆ្នោត ប្រចាំស្រកថ្មបាំង ខេត្តកោះកុង បានទំនាក់ទំនងទូរស័ព្ទ ទៅប្រធានក្រុមចុះឈ្មោះ បោះឆ្នោត នៅឃុំជំនាប់ ស្រកថ្មបាំង ខេត្តកោះកុង តែទំនាក់ទំនងមិនបាន ដោយសារ ប្រព័ន្ធទូរស័ព្ទ នៅតំបន់នោះ រអាក់រអួល។ នេះបើយោងតាមសេចក្តីបំភ្លឺរបស់ គ.ជ.ប ដែលចេញផ្សាយឲ្យដឹងនៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០១៦នេះ។

ប៉ុន្តែ ក្រោយពេល ដែលមានការសម្រូលសម្រូល និងបញ្ចប់បញ្ហា ពីប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្ត កោះកុង រួចមក អ្នកសង្កេតការណ៍អង្គការខុមហ្រែ្វល បានចូលរួមសង្កេតការណ៍បោះឆ្នោត នៅការិយាល័យ ឃុំជំនាប់ ស្រកថ្មបាំង ខេត្តកោះកុង បានចូលរួមសង្កេតការណ៍បោះឆ្នោតជាធម្មតាវិញហើយ។

គួរបញ្ជាក់ថា ការបំភ្លឺរបស់​ គ.ជ.ប បានធ្វើឡើងក្រោយពីសារព័ត៌មានមួយចំនួន ចុះផ្សាយថា ប្រធានក្រុមចុះឈ្មោះបោះឆ្នោត នៅឃុំជំនាប់ ស្រកថ្មបាំង ខេត្តកោះកុង បានបដិសេធមិនឲ្យ មន្រ្តីសង្កេតការណ៍ អង្គការខុមហ្រែ្វល បានចូលរួមសង្កេតការណ៍បោះឆ្នោត និងពិនិត្យមើលលើដំណើរការបោះឆ្នោតរៀបចមបញ្ជីចុះឈ្មោះថ្មី ឆ្នាំ២០១៦។

សូមអានសេចក្តីបំភ្លឺរបស់ គ.ជ.ប ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោមនេះ៖