(ភ្នំពេញ)៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានបដិសេធការស្នើសុំដកខ្លួនចេញរបស់ សហភាពសហជីពមរតកជាតិកម្ពុជា ពីសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដោយអះអាងថា មិនមានលក្ខណៈផ្លូវច្បាប់គ្រប់គ្រាន់ឡើយ។

តាមលិខិតរបស់ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា «ការសុំចាកចេញរបស់សហជីពមរតកជាតិកម្ពុជា គឺមិនមានលក្ខណៈគ្រប់គ្រាន់ឡើយដោយហេតុថា ក្នុងចំណោមសមាជិកទាំង៧រូប នៃសហជីពមរតកជាតិកម្ពុជា គឺមានតែ៣នាក់ប៉ុណ្ណោះ ដែលបានបោះឆ្នោតសុំចេញពីសមាជិក NACC ឯសមាជិក៤រូបទៀតមិនបានចូលរួមបោះឆ្នោតគាំទ្រសុំឈប់ឡើយ»

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៧ ខែកញ្ញានេះ សហភាពសហជីពមរតកជាតិកម្ពុជា (CCTUH) បានសម្រេចចិត្តសុំចាកចេញពី សហភាពសហព័ន្ធសហជីពជាតិកម្ពុជា (NACC) ដោយសារមានការកោះប្រជុំពិភាក្សាក្រុមប្រឹក្សាភិបាលរបស់សហជីពនេះ នៅប៉ុន្មានថ្ងៃមុននេះ និងបានឯកភាពបោះឆ្នោតយល់ព្រមនៃការចាកចេញពី NACC ដោយសម្លេងភាគច្រើន៕

ខាងក្រោមនេះ ជាលិខិតបដិសេធរបស់ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា៖