(វៀងច័ន្ទ)៖ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ក្នុងឱកាសបំពេញដំណើរទស្សនកិច្ចជាលើក ចុងក្រោយមកកាន់ប្រទេសឡាវ ក្នុងនាមជាប្រធានាធិបតីអាមេរិក បានទទូចឱ្យមានសាជាថ្មីឡើងវិញ នូវការចូលរួមរបស់ សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីអាគ្នយ៍ បើទោះបីជាលោកផុតអាណត្តិជាប្រធានាធិបតី អាមេរិកក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី០៦ ខែកញ្ញា ឆ្នាំ ២១០៦។

លោក អូបាម៉ា បានលើកឡើង នៅក្នុងសុន្ទរកថាមួយ នៅឯទីក្រុង វៀងច័ន្ទ ថា «ផលប្រយោជន៍របស់អាមេរិក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មិនមែនជារឿងថ្មីនោះទេ ហើយវាក៏មិនមែនត្រឹមតែឆ្លងកាត់ រយៈពេលខ្លីដែរ តែវាបានឆ្លើយតបទៅនឹងមូលដ្ឋាននៃផលប្រយោជន៍ជាតិ»។ លោក អូបាម៉ា បានបន្ថែមថា «ក្នុងនាមជា ប្រធានាធិបតី គោលនយោបាយការបរទេសជាអទិភាពរបស់ខ្លួន មានភាពស៊ីជម្រៅ ក្នុងការចូលរួមរបស់ យើងជាមួយនឹងបណ្ដាប្រជាជាតិ និង ប្រជាជនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយយើងនឹងបន្តស្ថិតនៅទីនេះ ក្នុងពេលវេលាទំាងល្អ និង អាក្រក់ដូច្នេះអ្នកអាចជឿជាក់លើសហរដ្ឋអាមេរិកបាន»។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់លោក អូបាម៉ា មកកាន់ប្រទេសឡាវ នៅពេលនេះ គឺជា ដំណើរទស្សនកិច្ចលើកទី១១ និងជាលើកចុងក្រោយ របស់លោក មកកាន់តំបន់ អាស៊ីអាគ្នេយ៍ ក្នុង នាមជាប្រធានាធិបតី អាមេរិក៕