(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នៅល្ងាច ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សាជាមួយ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម តាមប្រព័ន្ធវីដេអូ។ ជំនួបតាមប្រព័ន្ធវីដេអូនេះ ធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន ត្រូវបានអង្គព្រឹទ្ធសភាបោះឆ្នោតជ្រើសតាំងជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥ ខណៈដែលមានមេដឹកនាំប្រទេសមួយចំនួន បានផ្ញើសារជាបន្តបន្ទាប់អបអរសាទរជូនសម្តេច៕