(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៤ករណី ឃាត់ខ្លួនជនសង្ស័យ ២៩នាក់។

* ករណីដឹកជញ្ជូន រក្សាទុក៩ករណី ឃាត់ខ្លួន១៦នាក់
* ⁠ករណីប្រេីប្រាស់៤ករណី ឃាត់ខ្លួន១២នាក់
* ⁠ករណីអនុវត្ដន៍ដីកា៖ ១ដីកា ចាប់ម្នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២៥៨៨ករណី ឃាត់ខ្លួន៦១៧៥នាក់ (ស្រី៥១២នាក់)៕