(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ រដ្ឋមន្ដ្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរាជធានី-ខេត្ត និងមន្ដ្រីរាជការទាំងអស់ ដែលបានផ្ញើសារចូលរួមអបអរសាទរសម្ដេច ក្នុងឱកាសដែលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងជា «ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ»

ក្នុងសារថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានបញ្ជាក់បែបនេះថា៖

«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម លោកជំទាវ រដ្ឋមន្ដ្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាល អភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត ដែលបានផ្ញើសារអបអរសាទរ ក្នុងឱកាស ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំង រូបខ្ញុំជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល បវរមហាប្រសើរ ជូនចំពោះ ឯកឧត្តម លោកជំទាវ សូមមានសុខភាពល្អបរិបូរណ៌ សុខសុភមង្គល និងទទួលបានជោគជ័យក្នុងគ្រប់ ភារកិច្ចការងារ ព្រមទាំងសមប្រកបនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»