(ភ្នំពេញ)៖ មានការបំផ្ទុះគ្រាប់បែកនៅតាមបណ្តោយផ្លូវលេខ១៦៣ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន នៅមុននេះបន្តិច (ម៉ោង ១៩៖៤០នាទី)។ សេចក្តីរាយការណ៍បឋមការបំផ្ទុះនេះ បណ្តាលឲ្យមនុស្សរបួស ៣នាក់ និងបែកកញ្ចក់រថយន្តជាច្រើនទៀត។

រថយន្តសង្រ្គោះបន្ទាន់ជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ខណៈដែលផ្លូវលេខ១៦៣ ត្រូវបានសមត្ថកិច្ចបិទចរាចរណ៍ផងដែរ។

ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានចុះទៅដល់កន្លែងកើតហេតុនៅម៉ោង ៨យប់នេះ។

គេនៅមិនទាន់ដឹងពីមូលហេតុ នៃការបំផ្ទុះគ្រាប់បែកនេះនៅឡើយទេ។

Advertising