(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា នៅក្នុងខែសីហា ឆ្នាំ​២០១៦ លេខាធិការដ្ឋាន របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញ លើសទម្ងន់កម្រិតកំណត់ ចំនួន ៨៩គ្រឿង និង ពិន័យបានថវិកាសរុបចំនួន ១៧៦,៦៩៨,០០០រៀល។

ជាមួយគ្នានេះក្រសួងសង្កេតឃើញថា ចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការធ្លាក់ចុះចំនួន ១០១គ្រឿង គឺពី១៩០គ្រឿង ក្នុងខែកក្កដា មកត្រឹម៨៩គ្រឿង ក្នុងខែសីហា។ ក្នុងចំណោមរថយន្ត ដែលចាប់បាននោះ ផ្ទុកលើសទម្ងន់កម្រិតកំណត់ចាប់ពី ០៤តោន រហូតដល់ ២៨តោន៕

Advertising