(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ សហការជាមួយអាវុធហត្ថក្រុង បន្ដឃាត់រថយន្ដស៊េរីទំនើប ២គ្រឿង ដែលអត់ពន្ធ នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

មន្ដ្រីគយ បានឲ្យដឹងថា រថយន្ដដែលកម្លាំង ជំនាញឃាត់បាននេះ ម៉ាក​Lexus RX 350 ឆ្នាំ២០១០ ពណ៌ស មួយ​គ្រឿង និងAudi A6 ឆ្នាំ២០០៦ ពណ៌ស ១គ្រឿង ផងដែរ។

ជាមួយគ្នានោះដែរ សាខាគយ និងរដ្ឋាករ បានអំពាវនាវឲ្យម្ចាស់​យានយន្ត ដែលពុំទាន់បំពេញកាតព្វកិច្ចពន្ធ មេត្តាចូលមកបង់ពន្ធ ហើយគ្រប់អាជីវករទាំងអស់ មេត្តាជ្រាបថារាល់ទំនិញនាំចូល ដែលអាចដាក់លក់ លើទីផ្សារបាន ត្រូវជាទំនិញដែលបានបង់ពន្ធរួច៕