(ភ្នំពេញ)៖ ក្រុមហ៊ុន អ៊ស ខ្មែរ អ៊ីមផត អិចផត បានទទួលសិទ្ធិផ្ដាច់មុខក្នុងការនាំចូលស្រា ម៉ាក MACALLAN ពីក្រុមហ៊ុនTHE MACLLAN DISTILERS LIMITED  និងបានទទួលការអនុញ្ញាតិ ធ្វើការចែកចាយផ្ដាច់មុខក្នុងប្រទេសកម្ពុជា ពីក្រសួងពាណិជ្ជកម្មជាផ្លូវការ ។

ក្រសួងពាណិជ្ជកម្មបានឯកភាពយល់ព្រមកត់ត្រា ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលើផលិតផល ស្រាវីស្គីពាក់ម៉ាក MACALLAN ក្នុងប្រទេសកម្ពុជា របស់ក្រុមហ៊ុន អ៊ស ខ្មែរ អ៊ីមផត អិចផត។

យោងតាម លិខិតដែលចុះផ្សាយដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦បានឲ្យដឹងថា ​ការផ្ដល់សិទ្ធិក្នុងការនាំចូល ស្រាម៉ាក MACALLAN  មានសុពលភាពរយៈពេល២ឆ្នាំ ដោយគិតចាប់ពីថ្ងៃចុហត្ថលេខា ហើយអាចនឹងត្រូវបាត់បង់សុពលភាព ជាស្វ័យប្រវត្តិវិញ មុនកាលបរិច្ឆទផុតកំណត់ខាងលើ ប្រសិនបើមានការជូនដំណឹង ពីក្រុមហ៊ុន THE MACLLAN DISTILERS LIMITED ដែលជាម្ចាស់ម៉ាក។

ព័ត៌មានលម្អិត សម្រាប់អតិថិជនចង់ទទួលការកម្មង់ សូមទំនាក់ទំនងតាមទូរស័ព្ទលេខ៖ 023 900 976 / 023 925 666 / 012 698 100 និង 092 214 623 ៕