(ព្រះសីហនុ)៖ នគរបាលខេត្តព្រះសីហនុ ក្រោមការណែនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានធ្វើការឃាត់ខ្លូនជនសង្ស័យមា្នក់ ដកហូតបានថ្នាំ២កញ្ចប់ នៅយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។

មន្ដ្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ជួន វ៉ាន់ថា អាយុ២៦ឆ្នាំ ហើយក្រោយពេលឃាត់ខ្លួនកម្លាំងជំនាញដកហូតបានថ្នាំញៀន២កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យ ត្រូវបាននាំខ្លួនទៅសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕