(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានប្រកាសអំពាវនាវឱ្យ ភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ ចូលទស្សនា ព្រះអាទិត្យរះចំកណ្ដាលកំពូល ប្រាសាទអង្គរវត្ត ដែលបាតុភូតដ៏អច្ឆរិយៈនេះ នឹងកើតមាននៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅចន្លោះវេលាម៉ោង ៤៖០០នាទី ទៅម៉ោង៦៖០០នាទីព្រឹក ថ្ងៃទី២៣កញ្ញា ខាងមុខ នឹងមានបាតុភូតធម្មជាតិដ៏អច្ឆរិយៈមួយ កើតឡើងនៅតំបន់សៀមរាបអង្គរ ដោយមានព្រះអាទិត្យរះឡើងចំកណ្ដាលកំពូល ប្រាសាទអង្គរវត្ត។

ក្រសួងទេសចរណ៍ ក៏បានអំពាវនាវឱ្យភ្ញៀវជាតិ-អន្តរជាតិទាំងអស់ អញ្ជើញចូលរួមទស្សនា និងផ្ដិតយករូបភាពទិដ្ឋភាពដ៏មហស្ចារ្យ នោះឱ្យបានច្រើនកុះករ ដើម្បីជួយផ្សព្វផ្សាយព័ត៌នេះទៅកាន់ពិភពលោកបន្តទៀត៕