(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានថ្លែងអំណរព្រះគុណ និងអរគុណចំពោះសម្តេច ព្រះករុណាគ្រប់ព្រះអង្គ លោក-លោកស្រី បងប្អូនជនរួមជាតិ និងមិត្តបរទេសទាំងអស់ ដែលបានចូលរួមរំលែកទុក្ខ របស់ក្រុមគ្រួសារលោក និងបានចូលរួមកម្មវិធីបុណ្យសព ឧបាសក ម៉ៅ មួន ដែលត្រូវជាឪពុកក្មេងរបស់ លោកឧបនាយករដ្ឋមន្ត្រី ។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «ព្រះហរទ័យទឹកចិត្ត មេត្តាករុណាទាំងនេះ បានកត់ត្រាក្នុងទឹកចិត្តរបស់ខ្ញុំ ករុណាខ្ញុំជាអមតៈ គ្មានថ្ងៃបំភ្លេចបានឡើយ។ ដោយការគោរព និងអរគុណដ៏ជ្រាលជ្រៅបំផុត»

សូមជម្រាបថា ឪពុកក្មេករបស់ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយាន បានទទួលមរណភាព នៅរសៀលថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០១៦នេះ។ បុណ្យ៧ថ្ងៃ របស់ឧបាកស ម៉ៅ មួន នឹងត្រូវរៀបចំឡើងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិគ្រឹះក្នុងបុរី ហ្រ្កេនភ្នំពេញ៕