(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ​ប្រចាំ​ថ្ងៃ​ទី០៥​ ខែកញ្ញា​ ឆ្នាំ២០១៦​ គិត​ត្រឹម​ម៉ោង​១៦​រសៀល​ របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ នគរបាលជាតិ បាន​បង្ក្រាប​បទល្មើស​ជួញដូរ​ ​រក្សា​ទុក​ និង​ប្រើប្រាស់​៧​ករណី​ ​ឃាត់​មនុស្ស​១៣​នាក់ ក្នុងនោះ​មុខសញ្ញា​ជួញដូរ​១២​នាក់ និងមុខសញ្ញា​ប្រើប្រាស់​១​នាក់ ដកហូតថ្នាំ​មេ​តំ​ហ្វេ​តា​មីន ​(ice) ១៥.៨៩​ក្រាម និង​២៣​កញ្ចប់​តូច​។​

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖​ នគរបាលត្បូងឃ្មុំ ប​ង្រា្ក​ប១​ករណី​ឃាត់ខ្លួន២នាក់, ​ឧត្តរមានជ័យ​ ប​ង្រា្ក​ប​១​ករណី​ឃាត់ខ្លួន៣នាក់, កំពង់ស្ពឺ ប​ង្រា្ក​ប​១​ករណី​​ឃាត់ខ្លួន៣នាក់​, កំពង់ឆ្នាំង បង្រា្ក​ប​១​ករណី​​ឃាត់ខ្លួន​ម្នាក់ និង​សៀមរាប​ ប​ង្រា្ក​ប​៣ករណី​ឃាត់ខ្លួន​៤​នាក់៕