(ឡាវ)៖ Facebook Page ផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះរូបភាពជាច្រើនសន្លឹក ជុំវិញទេសភាពទូទៅនៃកិច្ចប្រជុំ កំពូលអាស៊ាន លើកទី២៨ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធនានា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ កិច្ចប្រជុំទាំងអស់នោះ គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ៦​-៨ ខែ កញ្ញា ឆ្នាំ ២០១៦តទៅ​ដោយមានការចូលរួមពីបណ្តាប្រទេស​អាស៊ានជាច្រើនរូបទៀត។

Facebook Page សម្តេចតជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា «សូមស្វាគមន៌ពីទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ នៅថ្ងៃស្អែកចាប់ពីទី ៦​-៨ ខែ កញ្ញា ឆ្នាំ ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ២៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ សូមជនរួមជាតិទស្សនា រូបភាពមួយចំនួនអំពីទីក្រុងវៀងច័ន្ទន៍»។

សូមរម្លឹកឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាច្រើនរូបទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី ២៨ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធនានានៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ចាប់ពីថ្ងៃទី ៥​-៨ ខែ កញ្ញា ឆ្នាំ ២០១៦៕

សូមទស្សនារូបភាព ជុំវិញទេសភាពទូទៅ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨ ដែលមានបង្ហាញនៅខាងក្រោមនេះ៖