(កំពង់ធំ)៖ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ ចុះធ្វើយុទ្ធនាការបិត ស្ទិចគ័រចំណាំងផ្លាតដល់គោយន្តកន្ត្រៃ ជូនពលរដ្ឋដោយឥតគិតថ្លៃ នៅសាលាក្រុងស្ទឹងសែន ដោយមានការសហការជាមួយមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ដែលយុទ្ធនាការនេះ គឺណែនាំ អប់រំដល់ម្ចាស់គោយន្តកន្ត្រៃ និងគោយន្តផ្សេងៗទៀត ដោយឥតគិតថ្លៃ។

ការចុះធ្វើយុទ្ធនាការបិតស្ទិចគ័រចំណាំងផ្លាតនេះ លោក ជូ កូឡា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឲ្យដឹងថា ការដាក់ ចំណាំងផ្លាតដល់គោយន្តកន្ត្រៃចំនួន៣១គ្រឿងស្ថិតក្នុងក្រុងស្ទឹងសែន មានចំនួនប្រាំសង្កាត់គឺ សង្កាត់ស្រយ៉ូវ អូរកន្ធរ កំពង់រទេះ កំពង់ក្របៅ និងព្រៃតាហ៊ូ ហើយចំណាំងផ្លាតដែលត្រូវបិតជូនដល់ម្ចាស់គោយន្តកន្ត្រៃ និងអប់រំដល់ពួកគាត់ និងការបិតនេះផ្តួចផ្តើមឡើង ដោយក្រសួងសាធារណការ និងដឹកជញ្ជូនក្រសួងតម្រូវឲ្យគោយន្តបិតគ្រប់ខេត្តក្រុងតែម្តង ក្នុងនោះមន្ទីរសាធារណការបានចែកជូន ទៅតាមបណ្តាស្រុក ក្នុងខេត្តមានក្រុងស្ទឹងសែន ចំនួន១០,០០០សន្លឹក ស្រុកបារាយណ៍ចំនួន១២,០០០ សន្លឹកស្រុកសន្ទុក ៨,០០០ សន្លឹក ស្រុកកំពង់ស្វាយ ១០,០០០សន្លឹក ស្រុកស្ទោង១០,០០០ សន្លឹក ស្រុកប្រាសាទបល្ល័ង្ក ៨,០០០ សន្លឹក ស្រុកប្រាសាទសំបូរ ១០,០០០ សន្លឹក ស្រុកសណ្តាន់១០,០០០សន្លឹក និងមន្ទីរទុកចែកជូនតាមដងផ្លូវចំនួន៣២,២៦៥សន្លឹក ។

លោកបានបញ្ជាក់ទៀតថា ការបិតចំណាំងផ្លាតនេះនេះពុំបានឲ្យម្ចាស់គោយន្តគិតថ្លៃទេ ហើយចំណាំងផ្លាតនេះទិញមកប្រទេសចិន វាមានប្រសិទ្ធភាពណាស់គោយន្ត ពេលដែលបានបិតចំណាំងផ្លាតនេះ ហើយនៅពេលយប់ពេលដែលហ្វារថយន្ត ចាំងចំចំណាំងផ្លាតនេះ វាចេញពន្លឺជាសញ្ញាប្រាប់ថា មានគោយន្តនៅពីមុខចឹងវាអាចជៀសផុត ពីគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់បានច្រើន។

លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានថ្លែងថា «ដើម្បីចូលរួមទប់និង បង្ការគ្រោះថ្នាក់ចរាចរណ៍ ទាមទាអោយយើងទាំងអស់គ្នា ចូលរួមគោរពច្បាប់ចរាចណ៍ បើកបរគ្រប់យានយន្តដោយមានការអនុគ្រោះ គ្នាទៅវិញទៅមក ហើយការបិតចំណាំងផ្លាតនេះអាចជួយ អោយបងប្អូនបើកបរគោយន្ត ម៉ូតូរម៉កនៅពេលយប់ បញ្ចេញពន្លីភ្លឺច្បាស់ងាយស្រួល អ្នកបើកបរផ្សេងទៀតមើលឃើញ»

លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ដែលបានមកបិតចំណាំងប្លាត នេះត្រូវនិយាយថាថ្ងៃនេះថ្ងៃស្អែកគ្មានគ្រោះថ្នាក់​ ចរាចរណ៍ត្រូវពាក់មួកសុវត្តិភាពជាប្រចាំ មុនពេលធ្វើដំណើរ រថយន្តអ្នកបើកនិងអ្នកជិះត្រូវដាក់ខ្សែក្រវ៉ាត ជាប្រចាំបើកបរក្នុងល្បឿន ដែលរដ្ឋបានកំណត់ បើកបរមិនត្រូវផឹកស្រាក្នុងពេលបើកបរ ជួយផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋមិនទាន់ បានមកបិទនិងជួយ ថែរក្សាការពារស្ទីកគ័រឲ្យបានយូរអង្វែង ហើយលោកបានជួយឧត្ថម្ភដល់ម្ចាស់គោយន្តទាំង៣១គ្រឿង ដោយមួយគ្រឿងទទួលបានថវិកា ២០,០០០ រៀល និងម៉ូតូឌុម៨៥ គ្រឿង ក្នុងមួយគ្រឿងទទួលបានថវិកា ១០,០០០ រៀល៕