(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ផ្ដល់ការទទួលស្គាល់ក្រុមហ៊ុន ប៊្លូ ឆាធើរ អឹខោនថិន អេន អឌីតធ័រ ឯ.ក (Blue Chartered Accountants and Auditors Co., Ltd.) និងក្រុមហ៊ុន ក្រូវ (ខេអេច) ឯ.ក (CROWE (KH) CO., LTD.) ទទួលបានការទទួលស្គាល់ពី ន. ប.ធ. ជាក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច។

ការទទួលស្គាល់នេះដោយសារក្រុមហ៊ុនទាំង២ខាងលើបំពេញលក្ខខណ្ឌតម្រូវគ្រប់គ្រាន់តាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមានក្នុងវិស័យបរធនបាលកិច្ច។

បរធនបាល បរធនបាលទាយក ឬអ្នកផ្ដល់វិភាគទានបរធនបាលកិច្ច បុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច និងសាធារណជនទាំងអស់ ដែលមានបំណងប្រើប្រាស់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច អាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុនទាំងពីរ៕