(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចាប់ផ្តើមបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនបងប្អូនកម្មករ និយោជិត នៅសាលាខណ្ឌដង្កោ មានអាសយដ្ឋាន ផ្លូវ២១៧ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង ៣រសៀល ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ នេះតទៅ តាមបញ្ជីឈ្មោះ និងលេខរៀង ដែលក្រសួងបិទផ្សាយនៅសាលាខណ្ឌដង្កោ។

ក្រសួងបានស្នើដល់បងប្អូនកម្មករនិយោជិតយកមកជាមួយនូវឯកសារ ដូចខាងក្រោម៖

*១៖ ប័ណ្ណ (កាត) សម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារ កម្មករនិយោជិត ឬប័ណ្ណសមាជិក ប.ស.ស. ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន

*២៖ ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមក៖
- លោក ទូច សុទ្ធមុត ០១២ ៨០៧ ៩០៧
- លោក មុំ បូណា ០៩២ ៥០០ ៦៣៤។

ក្រសួងបាននិងកំពុងបន្តស្រាវជ្រាវរករោងចក្រផ្សេងៗ ដែលជាសាខានៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន ដើម្បីមានវិធានការធានាផលប្រយោជន៍ជូនបងប្អូនកម្មករនិយោជិតផ្សេងទៀត។ សូមបងប្អូនកម្មករនិយោជិត ចូលរួមសហការផ្តល់ព័ត៌មានមកកាន់ក្រសួងឱ្យបានឆាប់រហ័សតាមរយៈប្រព័ន្ធ Hotline លេខ «១២៩៧»ឬ «១២៨៦»

ទន្ទឹមនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់កម្មករនិយោជិតដែលមិន ទាន់មានការងារថ្មីធ្វើ សូមមកទទួលឱកាសការងារថ្មីពីមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិមុខរបរ និង ការងារ (NEA) ដែលប្រចាំការនៅខាងមុខសាលាខណ្ឌដង្កោ ឬទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០៧៧ ២៣២ ៣៧៨/ ០១៦ ៧៨៦ ៦៥៥៕