(ភ្នំពេញ)៖ នៅក្រោយមានការកើនឡើងរបស់យុវជន និងកុមារតូចៗរាំតាមចិញ្ចើមផ្លូវ តាមចង្វាក់ស៊ីផ្លេឡាន បានបង្ករឲ្យមានការព្រួយបារម្ភពីសីលធម៌ សុជីវធម៌របស់យុវជន មិនតែប៉ុណ្ណោះព្រួយបារម្ភពីការកើតឡើងនូវគ្រោះថ្នាក់ចរាចរណ៍ អាជ្ញាធរកម្ពុជា បានចេញវិធានការណ៍ទប់ស្កាត់សកម្មភាពទាំងនោះភ្លាមៗតែម្ដង។ ការចេញវិធានការណ៍នេះសម្រាប់លោក ម៉ារ យ៉ារិទ្ធិ ដែលជាព្រឹទ្ធាចារ្យក្នុងវិស័យសារព័ត៌មានមួយរូប បានបង្ហាញការគាំទ្រចំពោះការអនុវត្តវិធានការណ៍នេះ។

បើតាមលោក ម៉ារ យ៉ារិទ្ធិ ការហាមឃាត់សកម្មភាពរាំរែកតាមចង្វាក់ស៊ីផ្លេឡាននេះ គឺជារឿងល្អមិនត្រឹមតែដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុនេះទេ តែថែមទាំងបង្ការការភ័ណច្រឡំពីបរទេសថា នេះគឺជាវប្បធម៌ឬប្រពៃណីមិនល្អរបស់កូនខ្មែរថែមទៀត។ លោកថ្លែងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានផ្សាយនាថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ។

ខាងក្រោមនេះ គឺជាកិច្ចភាក្សាដែលមានខ្លឹមសារដូចតទៅ៖